ប្រុមុខការទូតខ្មែរលោក ប្រាក់ សុខុន ក្លាយជាមន្រ្តីជាន់ខ្ពស់ទី៤ដែលធ្វើចត្តាឡីស័ក

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើតេស្ត​រួច​ហើយ ដើម្បី​រក​មេរោគ​កូ​វី​ដ​១៩ ក្រោយ​លោក​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី ដែល​អាជ្ញាធរ​ថៃ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ប្រមុខ​ការទូត​ហុង​គ្រី​រូប​នេះ​ផ្ទុកមេរោគ​កូ​វី​ដ​១៩ នោះ​រួច​មក ។​

​លោក​ប្រមុខ​ការទូត​ខ្មែរ ប្រាក់ សុ​ខុន ក៍បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​ទី​៤ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ។​

​ក្រៅពី​លោក​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ខាងលើ ក៍​មាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត ដែល​ជួប​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី ក៍បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ ៕