ព័ត៌មានបឋមពីខេត្តព្រះសីហនុ បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា មានរថយន្តធុនធំមួយគ្រឿងបានរេចង្កូតបុកចូលឱសថស្ថានមួយកន្លែង ក្បែររង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជាង៣រសៀលថ្ងៃទី០៥ វិច្ឆិកា ២០២០ ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុដែលរថយន្តខាងលើ បុកចូលឱសថស្ថានយីហោ«ចំរើន ចន្ទ័លីដា» នោះនៅឡើយទេ គ្រាន់តែសមត្ថកិច្ចបានបញ្ជាក់ជាបឋមថា ហេតុការណ៍នេះ មិនមានមនុស្សនៅក្នុងឱសថស្ថាននោះមានរបួស ឬ ស្លាប់នោះទេ តែខូចខាតសំណង់ឱសថស្ថានធ្ងន់ធ្ងរ។
ចំណែក អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសយ៉ាងដំណំ ។ នៅពេលនេះ សមត្ថកិច្ចកំពុងដោះស្រាយតាមច្បាប់៕