អ្នកពាក់ព័ន្ឋលោកប្រមុការទូតហុងគ្រីដែលឆ្លងកូវីដ១៩ កើនដល់ជិត១ពាន់នាក់

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០២០ ក្រសួងសុខាភិបាល​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១០​ទៅ​លើ​អ្នក​ដែល​មានការ​ពាក់​ព័​ន្ឋ​នឹង​លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី បាន​កើន​ដល់​៨៤០​នាក់​(​ម្សិលមិញ​ធ្វើតេស្ត​២១២​នាក់​) តែ​ល​ទ្ឋ​ផល គឺ​ពុំ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នោះ​ទេ ។​

​យ៉ាងណា បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រសួង​សូម​ណែនាំ​ជូន​ដល់​អ្នក​ប៉ះពាល់​ទាំងអស់ ដែល​មាន​លទ្ធផល​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​មក​ធ្វើតេស្ត​ឡើង​វិញ​ចំនួន​៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​មាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក សម្រាប់រ​កកូ​វី​ដ​១៩ ចាប់ពី​ម៉ោង​៧​ព្រឹក ទៅ​តាម​កាលបរិច្ឆេទ​ដូច​ខាងក្រោម​៖

-​លើក​ទី​២ ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០
-​លើក​ទី​៣ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០
-​លើក​ទី​៤ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០

​សេចក្តី​ប្រកាស​ដដែល​ក៍បាន​បញ្ជាក់​ដែរ​ថា មក​ទល់​នឹង​វេលា​ខាងលើ គឺ​នៅ​ទូ​ទាំង​ប្រទេស​ពុំ​មាន​អ្នក​ឆ្លង​មេរោគ​កំណាច​កូ​វី​ដ​១៩​នោះ​ទេ ហើយក៍​ពុំ​មាន​អ្នកជា​សះស្បើយ​ដែរ ។​គឺ​មាន​ន័យ​ថា តួលេខ​អ្នក​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​បន្ត​នៅ​ចំនួន​២៩២​នាក់ (​ស្រី ៦០​នាក់ ) ក្នុង​នោះ ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​២៨៦​នាក់ និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​៕