គិតត្រឹមម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០២០ ចំនួនមនុស្សដែលមេរោគកូវីដ១៩នៅទូទាំងប្រទេសភូមា(មីយ៉ាន់ម៉ា) បានកើនឡើងដល់ ៦០៣៤៨នាក់ ស្លាប់ ១៣៩៦នាក់ សន្ទុះនេះ បានធ្វើឲ្យភូមាហក់ឡើងពីលើប្រទេសសិង្ហបុរី(ឆ្លង៥៨០៥៤នាក់ ស្លាប់២៨នាក់) ឈរលេខ៣ នៅអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី(ឆ្លង ៤៣៣៨៣៦នាក់ ស្លាប់ ១៤៥៤០នាក់) និង ហ្វីលីពីន (ឆ្លង៣៩៣៩៦១នាក់ ស្លាប់ ៧៤៨៥នាក់) ។
ប្រទេសអាស៊ានបន្តបន្ទាប់ទៀត ម៉ាឡេស៊ី ឆ្លងសរុប ៣៩៣៥៧នាក់ ស្លាប់២៨២នាក់ ថៃ ឆ្លង៣៨៣០នាក់ ស្លាប់៦០នាក់ វៀតណាម ឆ្លង១២១៣នាក់ ស្លាប់៣៥នាក់ កម្ពុជា ឆ្លង២៩៥នាក់(ស្រី៦០នាក់) គ្មានអ្នកស្លាប់ ក្នុងនោះជាសះស្បើយ២៨៨នាក់(៥៨នាក់) ហើយអ្នកដែលរកឃើញឆ្លងចុងក្រោយនិងត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រកាសជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យនេះ គឺបុរសម្នាក់ជាអង្គរក្សខ្មែរដែលការពាររដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ។ ប្រ៊ុយណេ ឆ្លង១៤៨នាក់ ស្លាប៣នាក់ និងប្រទេសឡាវឆ្លង២៤នាក់ គ្មានអ្នកស្លាប់ ។
ដោយឡែកគិតត្រឹមវេលាខាងលើដដែល មនុស្សនៅលើផែនដីទាំងមូលឆ្លងមេរោគកូវីដ១៩បានកើនដល់ជាង៥០នាក់ និង ស្លាប់ជាង១លាន២សែននាក់ ៕