មន្ត្រីនគរបាលចំនួន៦នាក់ ត្រូវបានកម្លាំងប៉ូលិសមូលដ្ឋានធ្វើការឃាត់ខ្លួន ខណៈជនសង្ស័យទាំង៦នាក់បាននិងកំពុងជិះរថយន្តដើរលក់បំពង់ពន្លត់អគ្គិភ័យនៅតាមផ្ទះប្រជាពលរដ្ឋ ដោយពុំមានការអនុញ្ញាត ។
ហេតុការណ៍ប៉ូលិសឃាត់ខ្លួននគរបាលនេះ បានកើតឡើងកាលពីថ្ងៃទី០៧ វិច្ឆិកា ២០២០ នៅចំណុចនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
ក្រៅពីការឃាត់ខ្លួន សមត្ថកិច្ចដកហូត រថយន្តម៉ាក FORD RANGER ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2AQ-0304 និងម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AX- 6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ។
មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចនាំមកសាកសួរ ដើម្បីបញ្ជូនទៅស្នងការដ្ឋាននរបាលរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីនោះរួមមាន ៖ ទី១- អនុសេនីយ៍ឯក ហែម ហ៊ុ អត្តលេខ៣១៥៦១ ជាមន្ត្រីចូលនិវត្តន៍ច្រើនឆ្នាំ , ទី២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី , ទី៣- ឈ្មោះសាន វឌ្ឃន: ជាមន្ត្រីជាប់កិច្ចសន្យា (អ្នកបើកបរ), ទី៤- ឈ្មោះហៀក វិរ:សាក ជាមន្ត្រីជាប់កិច្ចសន្យា ,ទី៥-ឈ្មោះ ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា និងទី៦- ឈ្មោះ ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា៕