តាមគម្រោង កូនលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងរៀបការជាមួយកូនលោក ចាយ បូរិន តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ នៅថ្ងៃទី២០ វិច្ឆិកា ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍និងកម្សាន្តកោះពេជ្រ ប៉ុន្តែត្រូវបានលោក វេង សាខុន ដែលកំពុងធ្វើចត្តាឡីស័កព្រោះតែបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ប្រកាសពន្យារពេលដោយមិនទាន់កំណត់ថ្ងៃ ។
នេះបើយោងតាមលោក វេង សាខុន ដែលប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ។
សូមបញ្ជាក់ថា មកទល់នឹងម៉ោង១និង១៩នាទីរសៀលថ្ងៃទី១១ វិច្ឆិកានេះ មានមន្ត្រីជាន់ខ្ពស់និងអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាង១០០០នាក់កំពុងធ្វើចត្តាឡីស័ក ក្នុងនោះក៍មានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខាងលើផងដែរ ហើយមន្ត្រីជាន់ខ្ពស់និងអ្នកប៉ះពាល់ទាំងអស់ រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ ក៍នឹងត្រូវធ្វើចត្តាឡីស័កចំនួន២លើកទៀត នៅថ្ងៃទី១៤ និង ថ្ងៃទី១៨ វិច្ឆិកាខាងមុខ ដើម្បីបង្ហាញថា តើព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកានេះ ឬយ៉ាងណា ?៕