«បងប្អូនណាដែរមាន សាច់ញាតិឈឺធ្ងន់ សូមមេត្តាកុំយកទៅពេទ្យកាល់ម៉ែតអី គេមិនមើលយើងទេ បទពិសោធ៍ក្នុងជីវិតរបស់ខ្ញុំ គេទុកអ៊ុំខ្ញុំចោលដល់តែស្លាប់ គាត់វេទនា ថ្ងូរស្រែកឲ្យក្មួយជួយ ទៅសុំពេទ្យឲ្យមកមើល គេសួរខ្ញុំវិញថា ប្រើប័ណ្ណ ក្រីក្រមែន?ប្រាប់ថាមិនប្រើហើយក៏នៅតែមិនមើល ដាក់សេរ៉ូមហើយទុកគាត់ចោលឲ្យស្រែក ថ្ងូរតាំងពីព្រឹកដល់យប់ ដល់តែដាច់ខ្យល់បានមកសួរថាដាក់អ៊ុកស៊ីសែនអត់ ?ចង់ឲ្យគាត់ដាច់ខ្យល់នៅពេទ្យឬ ទៅផ្ទះទាំងដែលគាត់ស្លាប់ហើយ យើងក្រគេមិនមើលហើយគេស្តីឲ្យទៀត ពេលទៅសួរពេទ្យច្រើនដងថាអ៊ុំខ្ញុំឈឺ ជួយគាត់តិចមក ជួយដាក់អ៊ុកស៊ីសែនឲ្យគាត់តិចមក តែគេមិនមើល ហើយប្រាប់ថា បើដល់ម៉ោងគេធ្វើការ គេត្រូវបញ្ជូនគាត់ទៅណាគេប្រាប់ហើយ មិនបាច់ទៅសួរអីច្រើនដងទេ #បន្ទប់សង្គ្រោះបន្ទាន់ »។
ខាងលើនេះ ជាខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ Teng Srey Noch ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី១១ វិច្ឆិកា ២០២០ ។
យ៉ាងណានៅរសៀលថ្ងៃទី១២ វិច្ឆិកា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតាមទូរសព្ទពីលោកវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបំភ្លឺតបជុំវិញការចោទប្រកាន់របស់គណនីខាងលើនេះបានទេ ៕