សាខាធនាគារអេស៊ីលីដាមួយកន្លែង ត្រូវបានភ្លើងឆាបឆេះនៅជាន់ទី១ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៧ព្រឹកថ្ងៃទី១២ វិច្ឆិកា ២០២០នេះ ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្តឹងត្រែង ។
បើតាមសមត្ថកិច្ច គ្រោះអគ្កិភ័យខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ។ ហេតុការណ៍ដ៍កម្រដែលឆេះធនាគារអេស៊ីលីដានេះដែរ បានបណ្តាលឲ្យខូចខាតសម្ភារជាច្រើន ប៉ុន្តែមិនទាន់ដឹងពីទំហំនៃការខូចខាតជាប្រាក់នោះនៅឡើយទេ ។
ធនាគារអេស៊ីលីដាសាខាដែលរងការឆេះនេះ អ្នកតំណាងឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ៕