ប៉ូលិសម្នាក់យកកំាំភ្លើងភ្ជង់ប្រពន្ឋគេរំលោភ ទីបំផុតខ្នោះដោយសារលេខទូរសព្ទ

ព្រោះ​ចំណង់​ចង់​រួម​ភេទ​ខ្លាំង​ពេក​.​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ម្នាក់ បាន​ដក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​គេ​.​ឲ្យ​ដោះ​សម្លៀក​បំពាក់ រួច​ផ្ដួល​នាង​ទៅ​នឹង​ដី​ចាប់រំលោភ​រហូត​បាន​សម្រេច ។​ហើយ​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​ប្រើ​ល្បិច​ធ្វើ​ជា​ណាត់ជួប​គ្នា​ដើម្បី​ចាប់ខ្លួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ភូមិ​គប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ខេ​ម វណ្ណ​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ជាតិ ស្នាក់​នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ (​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០២០)​។ ចំណែក​ជន​រង​គ្រោះ មាន​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖ កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​ចំនួន ០៥​គ្រាប់​, រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4327 មួយ​គ្រឿង និង​ទូរ​សព្ទ ១​គ្រឿង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុច​កើតហេតុ ដោយ​ប្តី​បាន​ឲ្យ​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​នៅ​ឈរ​ចាំ​ម៉ូតូ ហើយ​ប្តី​ជា​អ្នក​ចុះ​ទៅ​ដក​។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​របង រួច​បាន​ដើរ​សំដៅ​មក​រក​ជន​រង​គ្រោះ ដោយ​សួរ​ថា​ប្តី​ទៅ​ណា0x017d7 តែ​ជន​រង​គ្រោះ​មិន​តប​នោះ​ទេ រួច​ជនសង្ស័យ​ក៏​ពឹង​ជន​រង​គ្រោះ​ឲ្យ​ជួយ​បង្វែរ​ក្បាលទូក​នៅ​ក្បែរ​នោះ តែ​ជន​រង​គ្រោះ​បដិសេធ ហើយ​ក៏​ដើរ​ចេញ​មក​ក្រៅរបង​ថ្ម ក៏​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើង​ម៉ាក ROLO មក​ភ្ជង់​ដើមទ្រូង បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ដោះ​សម្លៀក​បំពាក់ រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​។​

​ពេល​នោះ ជន​រង​គ្រោះ​ក៏​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​លេខ​ទូរ​សព្ទ​ជនសង្ស័យ ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ ហើយ​ជនសង្ស័យ​ក៏​បាន​ឲ្យ​លេខ​ទូរ​សព្ទ រួច​បាន​ដើរទៅ​យក​ម៉ូតូ​ជិះ​គេច​ទៅ​ទិស​ខាងកើត​បាត់​។ ក្រោយមក​ជន​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ដោយ​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ជន​រង​គ្រោះ ប្រើ​ល្បិច​តេ​ហៅ​ជនសង្ស័យ​ណាត់ជួប​ជន​រង​គ្រោះ​ម្តងទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ លុះ​ជនសង្ស័យ​មក​ដល់​ឃើញ​សមត្ថកិច្ច​ក៏​ព្យាយាម​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ស៊េរី​១៩៩៦ គេច​រហូត​ដល់​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដកហូត​បាន​ទាំង​វត្ថុ​តាង​ថែម​ទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

ប្រភព ៖ KBN NEWS