ហើយវាយ៉ាងម៉េចក្នុងខ្លួនហ្នឹងលោក បានជាជិះLuxus ទៅវាយរូបសំណាកលើភ្នំបាសិទ្ឋ

ជនសង្ស័យ​២​នាក់ ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​រូបសំណាក​ជា​ច្រើន​នៅ​ក្នុង​វត្ត​លើ​ភ្នំ​បា​សិ​ទ្ឋ ។​

​ជនសង្ស័យ​ដែល​ត្រូវ​កងកម្លាំង​នគរបាល​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចំណុច​លើ​ភ្នំ​បា​សិទ្ធ ក្នុង​បរិវេណ វត្ត​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស ភូមិ​តា​ពិ​ជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០២០​នេះ​ ​ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ បាក់​រនាស់ ឃុំ សង្ឃ័ ស្រុក​ស្វាយ​ទា​​ប ខេត្តស្វាយ​រៀង ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ ព្រៃ​ពង្រ សង្កាត់ ពញា​ពន់ ខណ្ឌព្រែក​​​ព្នៅ រាជធានីភ្នំពេញ ជា​ជន​ដៃដល់ និង ឈ្មោះ​ប៊ិ​ន សុភា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រត់​តាក់​
​ស៊ី មាន​ទីលំនៅ​ភូមិ ត្រពាំង​ស្វាយ សង្កាត់ គោក​ឃ្លៀង ខណ្ឌ សែន​សុខ រាជធានី ភ្នំពេញ​(​អ្នកបើកបរ​)​។​

​បើ​តាម​របាយការណ៍​របស់​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​ពញាឮ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ជន​សង្ស័យ​ទាំង​០២​នាក់ បាន​ជិះ​រថយន្ត​ម៉ាក LUXUS ពណ៌ ប្រផេះ ផលិត​ឆ្នាំ ២០០៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AV9845 មក​ឈប់​លើ​ភ្នំ​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស ត្រង់​បរិវេណ​វត្ត ហើយ​ក្នុង​​នោះ​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​
​គង់ សំណាង បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​រត់​សំដៅ​ទៅ​លើ​ព្រះ​វិហា​រ លើ​ភ្នំ​វត្ត​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស រួច​ធ្វើ​សកម្មភាព ធាក់​ទ្វារ​ព្រះ​វិហារ បណ្តាល​​ឲ្យ​បាក់​របា​ទ្វារ បន្ទាប់​មក​ជនសង្ស័យ បាន​រត់​ចុះ​ពីលើ​ព្រះ​វិហារ មក​ធ្វើ​
​សកម្មភាព វាយ​បំផ្លិចបំផ្លាញ​រូបសំណាក់ ព្រះ​នាង​ទេពប្រណម្យ​(០៤) និង ខ្ទម​អ្នកតា (០១ )​រួច​ចុះ​តាម​ជណ្តើរ​
​ទាញ​បំបាក់​បង្គោល​សូ​ឡា និង ធាក់​ក្បាល​នាគ​(០២) បំបាក់​ចោល បន្ទាប់​​មក​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុង​ប្រាសាទ​ស្រី​គ្រប់​ល​ក្ខ័ វាយ​បំផ្លិចបំផ្លាញ​រូបសំណាក់​ក្នុង​ប្រាសាទ​រួម​មាន​៖ ​រូបសំណាក​ស្រី​គ្រប់​ល​ក្ខ័ (០១) រូបសំណាក​ព្រះ​នាង​ពៅ (០១) រួប​សំណាក​កុមារ​ពេជ្រ​(០១) រូបសំណាក​ព្រះ​អង្គ​​ចេក​(០១ )​និង​គ្រឿង​សម្ភារ​ ដូច​ជា​បាយសី​ផ្កា​ភ្ញី​បោះបោក​ចោល​ហើយ​ជនសង្ស័យ បាន​វាយ​ផើងផ្កា និង ពាងទឹក​បែក​អស់​(០២) ដែល​
​នៅ​ក្បែរ​ប្រាសាទ ។

​មក​ទល់​នឹង​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​អង្គារ​ដដែល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ វាយ​កម្ទេច​រូបសំណាក​ជា​ច្រើន​នោះ​នៅឡើយ​ទេ ។​

​នៅ​ពេល​នេះ ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​រួម​មាន​រថយន្ត​ម៉ាក LEXUS ពណ៌ ប្រផេះ​ផលិត​ឆ្នាំ​២០០៣ ផ្លា​ក​លេខ​2AV.9545 សោ​រថយន្ត​០១ កូនសោរ ០២ និង ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក iPhone ត្រូវ​នគរបាល​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕