រាជធានីភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនកាពីតូល បានបើកបុកពីក្រោយរថយន្តស្ទូច បណ្តាលឲ្យមនុស្សចំនួន៤នាក់ គាបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេ ឃើញរថយន្តដឹកអ្នកដំណើរ វី អាយ ភី របស់ក្រុមហ៊ុនកាពីតូល មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុង ទិសដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿង អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របគ្នា បម្រុងនឹងបត់ចូលបុរី ក៏ជ្រុល ទៅបុកពីក្រោយពេញទំហឹង បណ្តាល ឲ្យផ្ទប់គាបជាប់មនុស្សប្រុសស្រី ៤នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងរថយន្ត ភ្លាមៗត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយគាស់យកចេញ ទៅសង្គ្រោះបន្ទាន់ ផងដែរ ។
បន្ទាប់ពីកើត សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវ៉ាស់វែង ស្ទូចយករថយន្តដឹកអ្នកដំណើរ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕