មុននេះបន្តិច គ្រោះរញ្ជួយដីកម្រិត៥.៧រីស្ទ័រ បានវាយប្រហារភាគខាងជើងទីក្រុងតូក្យូ

គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​មួយ ៥.៧ រី​ស្ទ័​រ បាន​វាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន ប៉ុន្តែ​មិន​មាន​សញ្ញា​អំពី​ការ​កើត​មាន​រលក​យក្ស​ស៊ូ​ណា​មិ​នោះ​ទេ ។​

​បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​០៥​នាទី​យប់​ថ្ងៃអាទិត្យ​នេះ ម៉ោង​នៅ​ក្នុង​ប្រទេស​ជប៉ុន ស្ថិត​នៅ​ក្នុងភូមិ Tokai នៃ​ឆ្នេរ Ibaraki ក្នុង​ខេត្ត Fukushima និង Tochigi ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​បឋម​ពី​ការ​ខូចខាត​នៅឡើយ​ទេ​។​

​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ ៤៥​គីឡូម៉ែត្រ ។​

​លោក សាស្ត្រាចារ្យ Furumura Takashi នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​រញ្ជួយ​ផែនដី​នៃ​សាកលវិទ្យាល័យ​តូ​ក្យូ​បាន​និយាយ​ថា​គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​មាន​ឡើង​នូវ​រៀង​រាល់​១២​ឆ្នាំ​ម្តង ក្នុង​កម្រិត​ខ្លាំង​៧​រី​ស្ទ័​រ​ដូច​កាលពី​ឆ្នាំ​២០១១ នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។​លោក​ក៍បាន​ជំរុញ​ឲ្យ​ប្រជាជន​ក្មុ​ង​តំបន់​ត្រៀមខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ដែល​អាច​នឹង​កើត​មាន​ឡើង ៕