លោក U Htike Zaw ដែលទើបជាប់ឆ្នោតក្លាយជាសមាជិកសភារដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា(ភូមា) ត្រូវបានគេបាញ់សម្លាប់ក្នុងផ្ទះកាលពីថ្ងៃទី២១ វិច្ឆិកា ២០២០ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសភូមាបានបញ្ជាក់ថា មុនពេលត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់នៅក្នុងហាងផ្ទះរបស់លោក ស្ថិតនៅក្នុងភូមិ Pin Tain ក្នុងតំបន់ទីប្រជុំជន Kyakmai កាលពីថ្ងៃសៅរ៍នោះ លោក U Htike Zaw អាយុ ៥០ឆ្នាំ ជាជនជាតិភូមា គឺទើបតែទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសាររបស់គាត់ ។
ភ្លាមៗក្រោយបាញ់ប្រហារ លោក U Htike Zaw ក៍ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសារសភាពរបួសធ្ងន់ធ្ងរពេក លោកក៍បានបាត់បង់ជីវិត ។
លោក U Htike Zaw ដែលទើបឈ្នះឆ្នោតមកពីគណបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ក៍ក្លាយជាឥស្សរជនទីពីរ បន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវបានគេបាញ់សម្លាប់ដូចគ្នានេះ នៅក្នុងទីប្រជុំជន Kyakmai ។
អាជ្ញាធរភូមា មិនទាន់កំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះនៅឡើយទេ ខណៈគណបក្សសម្ព័ន្ឋភាពដែលជាគណបក្សប្រឆាំង ហើយស្និទ្ឋនឹងរបបយោធាភូមា បានជំទាស់ទៅនឹងលទ្ឋនៃការបោះឆ្នោតកាលពីថ្ងៃទី០៨ វិច្ឆិកាកន្លងទៅ ។ ការបោះឆ្នោតនោះ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានឈ្នះឆ្នោត និងបន្តឡើងកាន់អំណាចមួយអាណត្តិទៀត ៕