គ្រាន់តែត្រកូលក៍ខ្លាំងរួចទៅហើយ ! លោក តោ សុវុទ្ឋី សង់ផ្ទះលំហែកាយក្នុងដែនអភិរក្ស

សំណង់ផ្ទះ​លំហែកាយ​បឹង​កា​ឡូ​ជា​ច្រើន​ខ្នង ត្រូវ​បាន​គេ​សាងសង់​ក្នុង​ដែន​គម្រប​ព្រៃឈើ​ខេត្ត​កែប ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ចុះ​ត្រួតពិនិត្យ​និង​ហាមឃាត់​ឡើយ ។​

​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ក្បែរ​ៗ​សំណង់ផ្ទះ​លំហែ​កាត​បឹង​កា​ឡូ​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​សំណង់​ឈ្មោះ តោ សុ​វុ​ទ្ឋី ដោយ​មិនដឹង​ថា គាត់​(​តោ សុ​វុ​ទ្ឋី​) មាន​អំណាច​និង​លុយកាក់​មហាសាល​ច្រើន​បែប​ណា​ទេ​បានជា​មាន​ឥ​ទ្ឋិ​ពល​រហូត​ដល់​ហ៊ាន​សង់​រំលោភ​លើ​គម្រប​ព្រៃឈើ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប ។​

​ប្រជាពលរដ្ឋ​បន្ត​ថា ទីតាំង​សំណង់ផ្ទះ​លំហែកាយ​របស់​លោក តោ សុ​វុ​ទ្ឋី ដែល​ស្ថិត​នៅ​ក្នុងភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ច​ង្អើ​រ ខេត្ត​កែប​នេះ កន្លង​មកគឺ អាជ្ញាធរ​ហាម​ដាច់ខាត​មិន​អោយ​មាន​បុគ្គល​ណា ទន្ទ្រាន​យក​ដី ឬ កាប់​ដើមឈើ​ក្នុង​តំបន់​នោះ​ឡើយ ។​

​ជុំវិញ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខាងលើ​ នៅរសៀលថ្ងៃទី២៣ វិច្ឆិកា ២០២០ «អង្រុត» មិនអាច​រកការសុំអត្ថាធិប្បាយបានទេពីលោក តោ សុវុទ្ឋី ។

ចំណែក លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា រឿង​នេះ មាន​សាវតា​រឿងរ៉ាវ​វែង​ឆ្ងាយ ដែល​លោក​ត្រូវ​ពន្យល់​ជៀសវាង​ការ​បកស្រាយ​ខុស ។​

​ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទោះបី​សំណុំរឿង​សង់​រំលោភ​លើ​ដែន​អភិរក្ស​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ដូច​លោក​ចៅហ្វាយខេត្ត​កែប​លើក​ឡើង​យ៉ាងណា​ក្តី ក៍​ត្រូវ​តែ​មន្ត្រី​អាជ្ញា​ជំនាញ​ពាក់​ព័​ន្ឋ ចុះ​ទៅ​ឃាត់​ឬ​ផ្អាក​ការ​សាងសង់​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សំណង់​លេច​ចេញ​រូបរាង​ហើយ អាជ្ញាធរ​ទៅ​ឃាត់ ឬ បញ្ជា​ឲ្យ​វាយ​កម្ទេច​វិញ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ទាំង​ឯកជន​និង​រដ្ឋ ៕