គិតត្រឹមម៉ោង១០យប់ថ្ងៃទី២៣ វិច្ឆិកានេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសចំនួន៤ក្នុងតំបន់អាស៊ានបានកើនឡើងយ៉ាងគំហុក គួរឲ្យព្រួយបារម្ភបំផុត ។
ប្រទេសទាំ៤នោះរួមមាន ៖ ឥណ្ឌូនេស៊ី អ្នកឆ្លងសរុបបានកើនដល់៥០២១១០នាក់ ក្នុងនោះស្លាប់ស្លាប់១៦០០២នាក់ ហ្វីលីពីនអ្នកឆ្លង ៤២០៦១៤នាក់ ស្លាប់៨១៧៣នាក់ មីយ៉ាន់ម៉ា(ភូមា) អ្នកឆ្លង ៨០៥០៥នាក់ ស្លាប់សរុប ១៧៦៥នាក់ និងប្រទេសម៉ាឡេស៊ីអ្នកឆ្លងសរុបកើនដល់ ៥៦៦៥៩នាក់ និងក្នុងនោះស្លាប់សរុប ៣៣៧នាក់ ។
ដោយឡែក ចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោកបានកើនដល់ ៥៩ ១៤៤ ០៧៨នាក់ ក្នុងនោះស្លាប់ ១ ៣៩៦ ២០១នាក់ ។
ចំណែកសហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើផែនដី ដោយមានអ្នកឆ្លងសរុប ១២ ៥៩៣ ១៦១នាក់ ក្នុងនោះស្លាប់សរុប ២៦២ ៧២៩ នាក់ តាមពីក្រោយដោយប្រទេសឥណ្ឌា អ្នកឆ្លងសរុប ៩ ១៥៨ ០៦២នាក់ ក្នុងនោះស្លាប់ ១៣៣ ៩៨១នាក់ ៕