លោក ស្រី ចំរើន ដែលគេស្គាល់ថា ជាអតីតសកម្មជនមួយរូបធ្វើកាងារជាមួយអ្នកនាង ធី សុវណ្ណថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិដ៍ល្បីនោះ បន្ទាប់ពីបាត់មុខខានឮសម្លេងយូរ ឥឡូវត្រូវបានលោកប្រកាសខ្លួនលោកថាជាអ្នកប្រកបរបរលក់ទំនិញផ្សេងៗ ដូចជាជ្រក់ជើងមាន់ជាដើម នៅតាមអនឡាញ ។
គេនៅចាំបានថា លោក ស្រី ចំរើន ដែលធ្លាប់ប្រកាសថា ខ្លួនជានិស្សិត និងធ្លាប់បានចូលប្រឡូកការងារជាច្រើនជាមួយអ្នកនាង ធី សុវណ្ណថា ដោយរឿងដែលលោកលេចធ្លោជាងគេគឺការប្តឹងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាច្រើនករណីដូចជាករណីពុករលួយ និងករណីចោទអង្គរក្សលោកកឹម សុខា ប្រើអំពើហិង្សាជាដើម ..រហូតដល់មានអ្នកដាក់ងារឲ្យថា«ជួបប្តឹង»នោះថែមទៀត។
ក្រោយលេចមុខមាត់ខាងប្តឹងអ្នកនយោបាយនោះរួចមក លោក ស្រី ចំរើន ក៍ត្រូវបានគេឃើញចុះពង្រឹងមូលដ្ឋានជាមួយអ្នកនាង ធី សុវណ្ណថា ដូចជានៅឃុំត្រើយស្លា ខេត្តកណ្ដាល និងតំបន់អារ៉ែង ខេត្តកោះកុង ជាដើម។ ជាងនេះទៀត លោក ស្រី ចំរើន ក៍ត្រូវបានគេឃើញមានសកម្មភាពក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានបង្ហោះសកម្មភាពជាហូរហែ តែមិនដឹងថា មានរឿងអីពិតប្រាកដ ក៍ស្រាប់តែលោក ស្រី ចំរើន ប្រកាសថាពេលនេះលោកមានជម្រើសចាប់យកការងារលក់តាមអនឡាញណាណីឆ្កុយអីចឹងទៅ ៕