ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី ១ ខែធ្នូ ដល់ សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះបណ្តាខេត្តក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C និងរាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ °Cទៅ ២២°C ហើយចុះត្រជាក់លើកទី២ ចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១ ដោយនៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦°C ទៅ ១៩°C និង បណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពអាកាសធាតុចុះដ្ងៃទី២៣ វិច្ឆិកា ២០២០ របស់ក្រសួងធនធានទឹកនិងឧតុនិយម ។
បើតាមសេចក្តីប្រកាសដដែលបានពន្យល់ពីមូលហេតុដែលធាតុអាកាសក្នុងប្រទេសកម្ពុជាចុះត្រជាក់ខាងលើដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina ) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើកម្ពុជានៅក្នុងរយៈពេលពីដើមខែធ្នូ ២០២០ ដល់ដំណាច់ខែមករា ២០២១ ៕