លោក ហ៊ុន សែន៖កូវីដ១៩ និង EBA ២០% មិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជានោះទេ

ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» នៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០ ។​

​បើ​តាម​លោក ហ៊ុន សែន មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ ៤៥០០​លាន​ដុល្លារ ក្នុង​នោះ​បាន​ពី​ពន្ធដារ​លើស​ពី ២៥០០​លាន​ដុល្លារ និង​គយ ២១០០​លាន​ដុល្លារ ហើយ​ថា​ទំហំ​នៃ​នាំ​ចេញ​របស់​កម្ពុជា មានទឹក​ប្រមាណ ២២​ពាន់​លាន​ដុល្លារ កើន​១៨​ភាគរយ ។​

​លោក​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ក្តី​សង្ឃឹមថា សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​សន្ទុះ​ឡើង​វិញ​នៅ​ឆ្នាំ​២០២១ ៕