មន្ត្រីនគរបាលស្រះចកមួយរូបឈ្មោះ ហ៉ីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ដិអនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលគេដឹងថា ធ្លាប់បានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួនញឹកញាប់កន្លងមកនោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនពីបទពាក់ព័ន្ឋនឹងការជួញដូរគ្រឿងញៀន ។
បើតាមសមត្ថកិច្ច ការឃាត់ខ្លួនលោកស័ក្តិ៣ កាលពីយប់ថ្ងៃទី២៥ វិច្ឆិកា ២០២០ ខាងលើ បានធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យជួញដូរគ្រឿងញៀនមួយក្រុមមានគ្នា៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានចង្អុលបង្ហាញថា លោក ហ៊ីង តុលា ជាអ្នកសម្របសម្រួលឲ្យពួកគេជួញដូរគ្រឿងញៀន និងទិញគ្រឿងញៀនពីខ្លួន(លោក ហ៊ីង តុលា)ផងដែរ ។
ចំណែកជនសង្ស័យចំនួន៨នាក់ ដែលរាយការណ៍ប្រាប់សមត្ថកិច្ចថា លោក ហ៊ីង តុលា ជាអ្នកជួញដូរគ្រឿងញៀនផងនោះ គឺពួកគេ(ជនសង្ស័យទាំង៨នាក់) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣-២៤ វិច្ឆិកា ២០២០ នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតនូវសារធាតុញៀន២០៦កញ្ចប់តូច និង៣កញ្ចប់ធំ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យទាំង៨នាក់នេះរួមមាន៖ ១/ឈ្មោះ សាន សីហា ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៣៩ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២/ឈ្មោះ វណ្ណ ចាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៣/ឈ្មោះ ស សិលាភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៤/ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។៥/ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ រត់PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៦/ឈ្មោះ សួនបូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួលក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។៧/ឈ្មោះ លីចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ និងទី៨/ឈ្មោះ សុង ដេត ភេទប្រុសអាយុ២៣ឆ្នាំ ។
បច្ចុប្បន្នលោកស័ក្តិ៣ ហ៊ីង តុលា និងជនសង្ស័យទាំង៨នាក់ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់បន្តទៀត៕