ក្រសួងបិទផ្សារអ៊ីអន១ ក្រោយរកឃើញស្រ្តីម្នាក់ចូលផ្សារទំនើបនេះផ្ទុកកូវីដ១៩

ផ្សារ​ទំនើប​អ៊ី​អន​១ (Aeon) ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​បិទ​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ចូល​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ទំនើប​ជប៉ុន​មួយ​នេះផ្ទុកមេរោគកូវីដ១៩ ។​

​នេះ​បើ​យោង​តាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ដែល​ប្រាប់ FN នៅ​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២០​នេះ ។​

​បើ​តាម​លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ស្ត្រី​ដែល​ធ្វើតេស្ត​ឃើញ​មាន​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ រស់នៅ​ក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ​ ៕

​នៅ​ពេល​នេះ ក្រសួងសុខាភិបាល កំពុង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ផ្ទុកមេរោគ​កូ​វី​ដ​១៩​រូប​នោះ​  ដើម្បី​យក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕