ចាប់ពីថ្ងៃនេះតទៅ នគរបាលចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមអនុវត្តន៍ការចេញប័ណ្ណពិន័យដល់លំនៅដ្ឋានរបស់បុគ្គលទាំងឡាយណាដែលឈប់ចតលើគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកដំណើរថ្មើរជើង ឬ ល្មើសភ្លើងសញ្ញា នៅតាមស្តុបនានា ។
នេះបើយោងតាម លោកឧត្តមសេនីយ៍ ទីចំរើន កុសល ដែលគេស្គាល់ថាជាអ្នកបង្ហាញអំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង រិះគន់លើមន្ត្រីនគរបាលចរាចរណ៍មួយចំនួនដែលអនុវត្តន៍ផ្ទុយពីគោលការណ៍ច្បាប់ ហើយដែលលោកបានបង្ហាញប្រាប់ឲ្យដឹងនៅលើផេកហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ វិច្ឆិកា ២០២០នេះ ៕