អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ,លោក ចច ដាប់ប៊លយូប៊ូស និងលោកប៊ីល គ្លីនតុន បានប្រកាសថា នឹងស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងមេរោគ Covid-19 ដើម្បីជាការផ្តល់ទំនុកចិត្តខ្ពស់ដល់ ប្រជាពលរដ្ឋអាមេរិក ។
អតីតមេដឹកនាំកំពូលសេតវិមានទី៤២ ,៤៣ និង៤៤ ខាងលើថា នៅពេលក្រសួងចំណីអាហារនិងឱសថអាមេរិកអនុញ្ញាត លោកនឹងចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ នៅចំពោះមុខកាម៉េរ៉ាអ្នកសារព័ត៌មាននិងប្រព័ន្ឋផ្សព្វផ្សាយអាមេរិក ។
ការប្រកាសរបស់អតីតប្រធានាធិបតីអាមេរិកខាងលើ បានធ្វើឡើង បន្ទាប់ពីមេរោគកូវីដ១៩ បាននិងកំពុងវាយលុកសហរដ្ឋអាមេរិក៉ាងធ្ងន់ធ្ងរ ដែលគិតត្រឹមម៉ោង៥និង២១នាទីល្ងាចថ្ងៃទី០៣ ធ្នូ ២០២០នេះ នៅទូទាំងសហរដ្ឋអាមេរិកមានប្រជាពលរដ្ឋឆ្លងមេរោគកូវីដ១៩ សរុបជាង១៤លាននាក់ ក្នុងនោះស្លាប់ជិត២៨ម៉ឺននាក់ ៕