រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ១០យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ មានសប្បុរសជន ឧកញ៉ានិងអ្នកឧកញ៉ា ដែលជាមហាសេដ្ឋីនៅកម្ពុជា ចំនួន៦រូបហើយ បានចាប់ផ្តើមបរិច្ចាគថវិកា ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ។
ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ។
អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Roryal Group និងលោកជំទាវ ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១-៩ ។
ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា ក៏បានប្រកាសបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ។
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ផងដែរ ។
សូមជម្រាបថា ដំណឹងល្អ រាជរដ្ឋាភិបាលនឹងទិញវ៉ាក់សាំងកូវីដ១៩ ជំហានដំបូងចំនួន១លានដូស