លោក ផែង វណ្ណៈ ដៀលសម រង្ស៊ី អាឈាមថោក ឯ ជុំ កុសល ហៅថ្នាក់ដឹកនាំ CNRP ជាមនុស្សល្ងង់

លោក ផែង វណ្ណៈ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​រិះគន់​ភាព​អ​សកម្មភាព​នានា​របស់​មន្ត្រី​មួយ​ចំនួន​តូច​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ដៀល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ថា​អា​ឈាមថោក ។​

​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក ផែង វណ្ណៈ បាន​សរសេរ​យ៉ាង​ដូច្នេះ​«​អា​ឈាមថោក សម រង្សី រៃ​អង្គាស​លុយ​អ្នកគាំទ្រ​បាន​លុយរាប់​លាន​ដុល្លារ យក​ទៅ​ចាយវាយ​តាម​ចិត្ត តែ អា​ឈាមថោក សម រង្សី មិន​ដែល​ធ្វើ​របាយការណ៍​ចំណាយ​អោយ​អ្នកគាំទ្រ​បានដឹង​ទេ ។​​ឥលូវ​ឃើញ​ប្រជាពលរដ្ឋ​ឈប់​គាំទ្រ​វា ហើយ​ងាក​មក​គាំទ្រ​រដ្ឋាភិបាល បែ​ជា​អា​ឈាមថោក សម រង្សី លាប​ពណ៌​ប្រជាពលរដ្ឋ​ថា ជា​អ្នក​លាង​លុយ​ទៅ​វិញ ។​»​។

ដោយឡែក លោក ជុំ កុសល ដែល​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​នោះ​វិញ ក៍បាន​វាយប្រហារ​ធ្ងន់​ៗ​ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចាត់​ទុក​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងនោះ​ថា​ជា​មនុស្ស​ល្ងង់ ។​

​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ផង​ដែរ លោក ជុំ កុសល ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​នៅ​លើ​វិទ្យុ​បាយ័ន​បាន​សរសេរ​បញ្ជាក់​ដូច្នេះ​«​ក្រុម​នេះ​បាន​បោះ​ជំហាន​ដើរ​ផុត​ពី​បន្ទាត់នយោបាយ​ប្រជាធិបតេយ្យ​សេរី​ហើយ​ប្រែកាយ​ជា​ក្រុម​អាណា​ធិ​ប​តេ​យ្យ​ជ្រក​ក្រោម​ស្លាក « នយោបាយ » គ្រាន់តែ​ជា​ទុន​ខ្លះ​សម្រាប់​ទុក​បោកប្រាស់​អ្នកគាំទ្រ​ដែល​ងប់​ង​ល់​ក្រៅប្រទេស​មួយ​ចំនួន​គ្រាន់​ដកដង្ហើម​បន្ត​រស់​តែ​ប៉ុណ្ណោះ ។ ពួក​គេ​គ្មាន​ផ្លូវ​តស៊ូ​ន​យ​បាយ​ឆ្ពោះទៅ​មានការ​ផ្លាស់​ប្តូរ​ដូចដែល​គេ​និយាយ​នោះ​ទេ​គឺ​បាន​ត្រឹមតែ​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​ពី​ខាងក្រៅ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដូច​ឃើញ​សព្វថ្ងៃ​នេះឯង ។ ​ការ​ជ្រើស​យក​មាគ៌ា​នយោបាយ​បម្រើ​ផលប្រយោជន៍​បរទេស​ដូច​ក្រុម​អ្នកនយោបាយ​ទស​វត្ស​៧០​ក្នុង​យុគ​ថ្មី​នេះ​គឺ​ពិតជា​ល្ងង់ខ្លៅ​ពេក​ហើយ​ៗ​បើ​នៅ​តែ​បន្ត ជោគវាសនា​របស់​ពួក​គេ​គឺ​ប្រហែលជា​គ្មាន​ឱកាស​បាន​មក​ជាន់​ទឹកដី​កំណើត​របស់​ខ្លួន​ឬ​ក៏​បើ​មក​ក៏​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ដែរ ព្រោះ​រាល់​អំពើ​របស់​ពួក​គេ​គឺជា​អំពើ​បំផ្លាញ​ជាតិ​ខ្លួនឯង ៕»​។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​វាយប្រហារ​របស់​លោក ផែង វណៈ និង លោក ជុំ កុសល ខាងលើ​នេះ ៕