រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩,ឌីប្លូម) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២, បាក់ឌុប) ឆ្នាំសិក្សា ២០១៩-២០២០ គឺកំណត់ឲ្យ«ជាប់ជាស្ថាពរ» ចំពោះ«បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង» ដោយគ្មានការកំណត់និទ្ទេស ។
សេចក្ដីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖