លោក សុខ សូកាន ដែលគេស្គាល់ថាជាកូនប្រុសរបស់សព លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជារដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ។
ក្នុងវ័យ៣៧ឆ្នាំ លោក សុខ សូកាន បច្ចុប្បន្នក៍មានតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ផងដែរ ។
សូមបញ្ជាក់ថា លោក សុខ អាន ដែលគេស្គាល់ថាជាមនុស្សធ្លាប់មានឥទ្ឋិពលបំផុតនៅក្នុងជួររាជរដ្ឋាភិបាលមុនពេលលោកទទួលមរណភាពកាលពីថ្ងៃទី១៥ មីនា ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ និងជាដន្លងដងស្នែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ លោកមានភរិយាឈ្មោះ ថេង អាយអាន្នី និងទទួលបានចំណងដៃកូនចំនួន៥នាក់ ដោយក្នុងនោះកូនស្រីច្បងឈ្មោះ សុខ សូម៉ា កូនប្រុសច្បង លោក សុខ ពុទ្ធិវុធ បានទទួលតួនាទីជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងត្រូវជាកូនប្រសារបស់លោក ហ៊ុន សែន។ កូនប្រុសទី២ សុខ សូកេន មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាកូនប្រសារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ លោក សុខ សូកាន ដែលត្រូវបានតែងតាំងខាងលើ និងកូនប្រុសពៅ សុខ សង្វារ មានតួនាទីជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា៕