លោក ហ៊ុន ម៉ាណែត ដែលគេស្គាល់ថាជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានដំឡើងតំណែងជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
នេះបើយោងតាមសេចក្តីសម្រេចស្តីពីការតែងតាំងដំឡើងមន្ត្រីគណបក្សដែលចុះហត្ថលេខាដោយលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ធ្នូ ២០២០ ។
កាលពីថ្ងៃទី១៣ មិថុនា ២០២០ ក៍ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។
ក្រៅពីកាន់តួនាទីខាងលើ លោក ហ៊ុន ម៉ាណែត ជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ។
ចំណែកក្នុងជួររាជរដ្ឋាភិបាលដែលដឹកនាំដោយឪពុករបស់លោក លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕