ខេត្តកណ្ដាល ៖ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីបាញ់បោះសេរី ចំនួន៤គ្រាប់ នៅហាងផឹកស៊ីមួយកន្លែង យីហោ «ហេង ហេង» នៅចំណុចផ្លូវលេខ២១អា សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ ដោយរកឃើញសំបកគ្រាប់ ២គ្រាប់ និងបិទហាងនេះមួយរយៈសិន ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាឲ្យតាមចាប់ខ្លួនបុរស ដែលបាញ់នោះហើយ ខណៈគេបានស្គាល់ភិនភាគរួវអស់ហើយ ដោយមានឈ្មោះ វីរក្ស អ្នកបើកឡានឲ្យថ្នាក់ដឹកនាំម្នាក់ ។ បើតាមម្ចាស់ហាងឈ្មោះ កញ្ញ៉ា បានឱ្យដឹងថា ២នាក់ប្ដីប្រពន្ធបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏ភាគីខាងប្ដី បានដកកាំភ្លើងម៉ាក Glock បាញ់ឡើងលើតែម្ដង ៕