តម្លៃប្រេងឥន្ឋនៈនៅថ្ងៃសុក្រនេះ បានហក់ឡើង ដោយក្នុងនោះប្រេងសាំងធម្មតានៅស្ថានីយ៍កាល់តិចបានឡើង៥០រៀលក្នុង១លីត្រ គឺ ៣២០០រៀលក្នុង១លីត្រ និង ប្រេងសាំងស៊ុបពែរ ៣៧៥០រៀលក្នុង១លីត្រ ។
តម្លៃប្រេងសាំងហក់ឡើងនៅថ្ងៃទី០១ មករា ២០២១នេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ធ្នូ ២០២០ បានប្រកាសជាសាធារណៈអំពីការឃើញតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ។
ការឡើងតម្លៃប្រេងសាំងនេះដែរ បានកើតឡើងទន្ទឹមនឹងប្រជាពលរដ្ឋបានដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានៅក្នុងប្រទេស ក៍ដូចជាការឆ្លងមេរោគកូវីដ១៩តាមសហគមន៍ ត្រូវបានលោក ហ៊ុន សែន ប្រកាសបិទបញ្ចប់នៅថ្ងៃឃើញតំណក់ប្រេងលើកដំបូងនោះផងដែរ ៕