មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានធ្វើការឃាត់ខ្លួននិងកំពុងសួរនាំ ក្រោយពីមន្ត្រីយោធារូបនេះ ត្រូវបានគេអះអាងថា បានដកកាំំភ្លើងរួចបញ្ចូលគ្រាប់ ហើយវាយទៅលើសន្តិសុខម្នាក់បែកក្បាលហូរឈាមស្រោចខ្លួនរហូតដួលសន្លប់នៅនឹងកន្លែង ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី០៤ មករា ២០២១ មុខមន្ទីរសម្រាកព្យាបាល សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចអះអាងថា ជនសង្ស័យឈ្មោះ ហេង គាហុង អាយុ៤១ឆ្នាំ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី(ផ្កាយ១) បម្រើការងារនៅអយ្យការយោធា អាយុ៤១ឆ្នាំ និងត្រូវជាបងបង្កើតរបស់ម្ចាស់គ្លីនិកខាងលើ ផុន សុម៉េង ខាងលើ ។
គេនៅមិនទាន់ដឹងថា អំពើហិង្សាខាងលើនេះ ផ្តើមចេញពីមូលហេតុអ្វីនោះទេ ។ ពេលនេះ ជនសង្ស័យឈ្មោះ ហេង គាហុង ដែលគេស្គាល់ថា ត្រូវជាប្អូនថ្លៃថ្នាក់ដឹកនាំម្នាក់ផងនោះ សមត្ថកិច្ចកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
រង់ចាំតាមដានទាំងអស់គ្នា ថាតើជនសង្ស័យពាក់ផ្កាយ១ ឈ្មោះ ហេង គាហុង នឹងត្រូវសមត្ថកិច្ចចាត់ការតាមច្បាប់ ឬក៍យ៉ាងណា ? ៕