គ្រាន់តែរឿងអីចឹងសោះ លោកផ្កាយ១ទ្រាំមិនបានដែរ !

ទីបំផុត​ទៅ មូលហេតុ​ដែល​លោក​ផ្កាយ​១ ហេង គា​ហុង យក​កាំ​ភ្លង​វាយ​ក្បាល​សន្តិសុខ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​សន្លប់​នៅ​នឹង​កន្លែង​នោះ គឺ​ដោយសារ​រឿង​បាត់​ស្បែកជើង​ភ្ញៀវ ដែល​ចូល​ពិនិត្យ​នៅ​គ្លីនិក សុខ ម៉េ​ង ។​

​សេចក្តីរាយការណ៍ បាន​បន្ត​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជន​ដៃដល់​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ហើយ ។​

​គួរ​រំ​ឮ​កថា មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​និង​កំពុង​សួរនាំ ក្រោយ​ពី​មន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​គេ​អះអាង​ថា បាន​ដក​កាំំ​ភ្លើង​រួច​បញ្ចូល​គ្រាប់ ហើយ​វាយ​ទៅ​លើ​សន្តិសុខ​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​រហូត​ដួល​សន្លប់​នៅ​នឹង​កន្លែង ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៤ មក​រា ២០២១ មុខ​មន្ទីរ​សម្រាក​ព្យាបាល​  សុខ ម៉េ​ង ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​បើ​តាម​សមត្ថកិច្ច​អះអាង​ថា ជនសង្ស័យ​ឈ្មោះ ហេង គា​ហុង អាយុ​៤១​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) បម្រើ​ការងារ​នៅ​អយ្យការ​យោធា​ ​អាយុ​៤១​ឆ្នាំ និង​ត្រូវជា​បង​បង្កើត​របស់​ម្ចាស់​គ្លីនិក​ខាងលើ ផុ​ន សុ​ម៉េ​ង ខាងលើ ។​

​ក្រៅពី​មាន​តួនាទី​បម្រើ​ការងារ​នៅ​អយ្យការ​យោធា ជនសង្ស័យ​ឈ្មោះ ហេង គា​ហុង ក៍​ត្រូវ​បាន​គេ​ស្គាល់​ថា ត្រូវជា​ប្អូនថ្លៃ​ថ្នាក់ដឹកនាំ​ម្នាក់​ផង​ដែរ​៕