អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញមតិយោបល់ពីនេះពីនោះនៅរសៀលថ្ងៃទី១២ មករា ២០២១ ដែលសុំមិនលើកយកចំណុចណាជាមុំនៃព័ត៌មាន ដោយលើកយកមតិយោបល់របស់មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចរូបនេះមកចុះផ្សាយទាំងស្រុងដូចតទៅ៖
១- បើគ្មានដំណោះស្រាយមិនចូលរួមការបោះឆ្នោត = មានអ្នកណាឲ្យចូលរួមបើនៅជាក្រុមឧទ្ទាមនោះ?
២- មិនចង់ឲ្យកម្ពុជាចំណុះបរទេស? = ឥឡូវនេះកម្ពុជាមានឯករាជ្យបរិបូរណ៍មានចំណុះប្រទេសណា?
៣- ព្រោះតែស្គាល់វៀតណាមច្បាស់ហើយ = ទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំបោះបង្គោលខ័ណ្ឌព្រំសីមាឲ្យទៅជាព្រំដែនរឹងមាំនិងមិនកែប្រែ។
៤- ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍នឹងហើយ = ទើបរាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យបានច្បាប់អន្តោប្រវេសន៍ដែលកំពុងប្រើសព្វថ្ងៃ។
៥- រាជរដ្ឋាភិបាលកម្ពុជាមានផែនការនិងអនុវត្តការអភិវឌ្ឍន៍តំបន់ព្រំដែនយូរមកហើយដើម្បីប្រែក្លាយឲ្យទៅជាព្រំដែនមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការយូរអង្វែង។
៦- រដ្ឋបានហាមមិនឲ្យប្រជាជនកម្ពុជាលក់ ជួលឬប្រវ៉ាស់ដីស្រែចម្ការទៅឲ្យជនជាតិបរទេសយូរមកហើយ = ឥឡូវធ្វើឯងទើបមកនិយាយអត់ចេះខ្មាស់?
៧- កាលណាបណ្តុះឲ្យមានគំនិតពិភពខ្មែរ = គឺជាការបណ្តុះអោយមានគំនិតជាតិនិយមហួសហេតុរហូតដល់មានសតិអារម្មណ៍ជាតិនិយមចង្អៀតចង្អល់ហួសហេតុដែលជាការរើសអើងជាតិសាសន៍។
៨- នួន ឃឿន ជាគ្រូទាយមិនជំនាញ = នួន ឃឿន ថានៅឆ្នាំ២០០០យួននឹងលេបយកកម្ពុជាគ្មានសល់ ឥឡូវដល់ឆ្នាំ២០២១ទៅហើយដីខ្មែរនៅ តែជារបស់ខ្មែរដដែលមានបាត់ទៅណា?
៩- មេឃុំនៅតាមខ្សែព្រំដែន = ក៏ដូចជាខ្សែព្រំដែននានាទូទាំងប្រទេសសុទ្ធតែបានមកពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ អត់មានចាត់តាំងទេ។
១០- អ្នកនៅក្នុងស្រុកខ្មែរសុទ្ធតែមានខួរក្បាលនិងឧត្តមគតិជាខ្មែរ = មានតែខ្មែរខ្លះចេះតែលាបពណ៌គ្នា៕