រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ មករា ២០២១នេះ រដ្ឋបាលខណ្ឌបាន បានឃាត់ខ្លួនអ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ តាមដើមឈា និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ នាំយកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ អភិបាលនៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួប ក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន១៣នាក់ បានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ល។ ភ្លាមៗនោះ កម្លាំងណ្ឌដូនពេញក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសម្អាតកន្លែង ដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។
រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែងបន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណជនផងដែរ សូមអរគុណ ៕