រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចអនុវត្តវិន័យ ចំពោះលោកអនុសេនីយ៍ទោ ស វាសនា អត្តលេខ៦៨០៤១ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមរូបភាពដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារមូលហេតុ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ។
នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលអ្នកសារព័ត៌មានទើបទទួលបាននៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ៕